រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអ៊ែលជួបជាមួយនឹងព្រះមហាក្សត្រហ្ស៊កដានីដើម្បីកសាងទំនាក់ទំនងឡើងវិញ

Tel Aviv៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសអ៊ីស្រាអ៊ែលកាលពីថ្ងៃពុធម្សិលមិញនេះបានជួបពិភាក្សាគ្នាជាមួយនឹងព្រះមហាក្សត្រនៃប្រទេសហ្ស៊កដានីដែលជាផ្នែកមួយនៃកិច្ចខិតខំក្នុងការកសាងទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។

យោងតាមការបញ្ជាក់ដោយការិយាល័យលោករដ្ឋមន្ត្រីបានអះអាងថាមេដឹកនាំទាំងពីរបានពិភាក្សាគ្នាទៅលើបញ្ហាធំៗចំនួនពីរគឺបញ្ហាសន្តិសុខនិងបញ្ហានយោបាយហើយក្នុងនោះលោករដ្ឋមន្ត្រីក៏បានធ្វើការលើកសរសើរយ៉ាងខ្លាំងផងដែរចំពោះការរីកចម្រើននៃទំនាក់ទំនងរវាហ្ស៊កដានីនិងអ៊ីស្រាអ៊ែលនាពេលបច្ចុប្បន្ននេះផងដែរ។

គួរឲ្យដឹងដែរថាទំនាក់ទំនងរវាងប្រទេសទាំងពីរបានជួបប្រទះទៅនឹងបញ្ហាតានតឹងខ្លាំងតាំងតែពីសម័យដឹកនាំប្រទេសដោយអតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Benjamin Netanyahu តែក្រោយមកដោយសារមានកិច្ចប្រជុំជាសំងាត់រវាងលោកនាយករដ្ឋមន្ត្រីថ្មី Naftali Bennett ជាមួយនឹងព្រះមហាក្សត្រKing Abdullah II និងក៏ដូចជាកិច្ចប្រជុំគ្នាច្រើនដងផ្សេងទៀតរវាងរដ្ឋមន្ត្រីការបរទេសផងទើបធ្វើឲ្យស្ថានភាពអាចវិលត្រឡប់មកល្អប្រសើរឡើងវិញ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here