ការលក់រថយន្តរបស់ Ford នៅក្នុងឆ្នាំ២០២១ បានធ្លាក់ចុះ 6.8%

អាមេរិក៖ ការលក់របស់ក្រុមហ៊ុន Ford Motor កាលពីឆ្នាំមុនបានធ្លាក់ចុះ 6.8% បើប្រៀបធៀបទៅនឹងឆ្នាំ 2020 ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះ បាននិយាយថាត្រីមាសចុងឆ្នាំទទួលបានលទ្ធផលល្អ។

ហ៊ុនផលិតរថយន្តអាមេរិកមួយនេះ បាននិយាយថា ខ្លួនបានលក់រថយន្តចំនួន 508,451គ្រឿងក្នុងត្រីមាសទី4 ដែលជាការកើនឡើង 27% ធៀបនឹងត្រីមាសមុន ដែលប្រសើរជាងការធ្លាក់ចុះនៃឧស្សាហកម្មប្រហែល 3% ក្នុងអំឡុងពេលនោះ។

នៅក្នុងខែធ្នូ ឆ្នាំ២០២១ ក្រុមហ៊ុន Ford លក់រថយន្តបាន 247,000 គ្រឿង ខណ:ដែលកាលពីខែវិច្ឆិកា លក់បានត្រឹមតែ 22,000 គ្រឿង ហើយការកើននេះត្រូវបាន Ford វាជាសញ្ញាល្អប្រសើរសម្រាប់ឆ្នាំ២០២២។

ពេញមួយឆ្នាំ២០២១ ក្រុមហ៊ុន Ford លក់រថយន្ត​បានចំនួន 15.1លានគ្រឿងនៅក្នុងទីផ្សារសហរដ្ឋអាមេរិក បើទោះបីជាមានការរំខានដល់​សង្វាក់ផលិតកម្មដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ និង​កង្វះខាតបន្ទះឈីបជាសកល៕

LEAVE A REPLY

Please enter your comment!
Please enter your name here