កូរ៉េខាងត្បូងសម្រេចចិត្តផ្អាកការហោះហើរ F-35 ទាំងអស់ក្នុងកម្លាំងការពារជាតិ

សេអ៊ូល៖​ ចេញផ្សាយដោយ RT.com នៅព្រឹកថ្ងៃព្រហស្បតិ៍នេះរដ្ឋាភិបាលក្រុងសេអ៊ូលបានសម្រេចចិត្តក្នុងការផ្អាកដំណើរការនិងប្រតិបត្តិការទាំងអស់នៃកំពូលយន្តហោះប្រយុទ្ធ F-35 ដែលផលិតនៅអាមេរិកទាំងអស់។

ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងក្រោយគេរកឃើញថាមានបញ្ហានៃការចុះចតដែលអាចបង្កទៅជាគ្រោះថ្នាក់ដល់ពីឡុតហើយវានឹងត្រូវធ្វើឡើងរហូតដល់ការស៊ើបអង្កេតត្រូវបានបញ្ចប់។

រំលឹកដែរថាបញ្ហានេះត្រូវបានលើកឡើងមកធ្វើការពិភាក្សាគ្នាក្រោយពេលនៃការហ្វឹកហ្វឹនមួយកាលពីដើមសប្តាហ៍កន្លងមកនៅពេលដែលក្រុមពីឡុតដែលកំពុងបើកបរបានស្តាប់លឺសម្លេងផ្ទុះតូចមួយចេញពីក្នុងតួយន្តហោះនៅពេលដែលពួកគេកំពុងហ្វឹកហាត់ហោះហើរនៅភាគខាងលិចនៃប្រទេស។

ហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃអង្គារនេះនេះគឺជាហេតុការណ៍មួយផ្សេងទៀតបន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ដោយយន្តហោះ F-35 ដដែលនេះជាមួយនឹងកងកម្លាំងទ័ពអាកាសអង់គ្លេសកាលពីខែវិច្ឆិកាកន្លងដែលយន្តហោះបានធ្លាក់នៅក្នុងឈូងសមុទ្រមេឌីទេរ៉ាណេក្នុងពេលកំពុងព្យាយាមហោះឡើងចេញពីនាវាផ្ទុកយន្តហោះចម្បាំងតែទោះបីជាយ៉ាងណាក្តីពីឡុតបានសម្រេចចិត្តចុចប៊ូតង់សុវត្ថិភាពគេចចេញដោយមានសុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here