អាមេរិកសម្រេចបង្កើតកងកម្លាំងពិសេសមួយទៀតមានមូលដ្ឋាននៅអាល់បានី

បរទេស៖ កងកម្លាំងពិសេសអាមេរិកប្រចាំតំបន់អ៊ឺរ៉ុបឬ SOCEUR(United States Special Operations
Command Europe) បានប្រកាសនៅលើវេបសាយរបស់ខ្លួនសប្តាហ៍នេះថាកងកម្លាំងពិសេសមួយទៀតប្រចាំនៅក្នុងប្រទេសអាល់បានីនឹងត្រូវបង្កើតឡើងក្នុងពេលឆាប់ៗខាងមុខនេះ។

សេចក្តីប្រកាសអំពីការបង្កើតកងកម្លាំងពិសេសនៅអាល់បានីនេះក៏ត្រូវបានប្រកាសជាផ្លូវការដោយនាយករដ្ឋមន្ត្រីអាល់បានីលោក Edi Rama ផងដែរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញហើយបញ្ជាក់ទៀតថាការបង្កើនវត្តមានកងកម្លាំងពិសេសនៅអាល់បានីនេះគឺនឹងអាចជួយសម្របសម្រួលកិច្ចការងារជាច្រើនដល់អាល់បានីព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។

គួរឲ្យដឹងដែរថាអាល់បានីបានចូលរួមជាសមាជិកអង្គការណាតូជាផ្លូវការតាំងតែពីឆ្នាំ២០០៩ប៉ុន្តែអ្នកជំនាញជាច្រើនមិនអាចមើលឃើញថាមូលហេតុអ្វីពិតប្រាកដរបស់អាមេរិកដើម្បីបង្កើតកម្លាំងពិសេសនៅទីនេះឡើយ។

គួរឲ្យដឹងដែរថាគិតចាប់តាំងតែពីការវាយប្រហារលើអគារភ្លោះរបស់អាមេរិកកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០០១កន្លងមកអាមេរិកបានបង្កើនចំនួនកងកម្លាំងពិសេសបែបនេះនៅតាមបណ្តាប្រទេសទ្វេដងជាមួយនឹងកញ្ចប់ថវិកាដល់ទៅ៣ដងធៀបទៅនឹងមុនព្រឹត្តិការណ៍ដ៏អាក្រក់មួយនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here