អូស្ត្រាលីព្រមព្រៀងចាយលុយ៣៥០០លានដុល្លារទិញរថក្រោះជាង១០០គ្រឿងពីអាមេរិក

បរទេស៖ ទីបំផុតកិច្ចព្រមព្រៀងទិញលក់សព្វាវុធដ៏ធំមួយរបស់អូស្ត្រាលីជាមួយនឹងអាមេរិកអាចធ្វើឡើងជាផ្លូវការហើយនៅសប្តាហ៍នេះជាមួយនឹងកញ្ចប់ថវិការហូតទៅដល់៣៥០០លានដុល្លារ។

យោងតាមការចេញផ្សាយរបស់ The Sydney Morning Herald បានរាយការណ៍ទំហំទឹកប្រាក់ជិត៤ពាន់លានដុល្លារនេះនឹងត្រូវយកទៅទិញរថក្រោះយ៉ាងហោចណាស់១២០គ្រឿងពីអាមេរិកបូករួមជាមួយនឹងរថយន្តយោធាជាច្រើនទៀតសម្រាប់កងកម្លាំងយោធាអូស្ត្រាលី។

រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោក Peter Dutton នឹងធ្វើសេចក្តីប្រកាសនៅថ្ងៃចន្ទនេះទោះបីជាភាគីខាងអាមេរិកបានអនុម័តការលក់អាវុធទាំងនេះតាំងតែពីឆ្នាំទៅមកក្តី។

គួរឲ្យដឹងដែរថាអូស្ត្រាលីក៏មានផែនការក្នុងការចាយលុយប្រមាណជា៣០ទៅ៤២ពាន់លានដុល្លារទៀតផងដែរសម្រាប់តែរថយន្តយោធាបែបនេះក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here