កំណាត់ផ្លូវជាតិលេខ ៥ (បាត់ដំបង-សិរីសោភ័ណ) ចំណាយថវិកាប្រមាណ ១៦៥,៧៨លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់

បាត់ដំបង ៖ កំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង(បាត់ដំបង-សិរីសោភ័ណ) ប្រវែងសរុប ៨៤,៧៤គីឡូម៉ែត្រ ចំណាយថវិកាសាងសង់សរុបប្រមាណ ១៦៥,៧៨លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការហើយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់អំពីសក្តានុពលនៃផ្លូវជាតិលេខ៥ក្នុងការតភ្ជាប់ ទំនាក់ទំនងរូបវន្ត ស្ថាប័ន និងប្រជាជននៃខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងបណ្តាខេត្តជាប់ព្រំ ប្រទល់គ្នា និងជាខ្សែផ្លូវយុទ្ធសាស្រ្តយ៉ាងសំខាន់តភ្ជាប់ពីរាជធានីភ្នំពេញ ទៅច្រកទ្វារព្រំដែនប៉ោយប៉ែត-អារញ្ញប្រាថេត (ព្រំដែនកម្ពុជា-ថៃ) ជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) តភ្ជាប់គ្នារវាង រាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មាន សក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គ(GMS)ផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា ៖ «ទោះបីកម្ពុជាបានប្រឈមនឹងវិបត្តិកូវីដ-១៩ ក៏ដោយ រាជរដ្ឋា ភិបាលកម្ពុជា នៅតែចាត់ទុកការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺជាវិស័យអាទិភាពនៅក្នុងចំណោមវិស័យ អាទិភាពសំខាន់ៗ រួមមាន៖ ផ្លូវ ទឹក ភ្លើង និងមនុស្ស ដែលក្នុងនោះ គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ និង ស្ពានជាច្រើន បានបញ្ចប់ការសាងសង់ជាស្ថាពរ គម្រោងសំខាន់ៗមួយចំនួនផ្សេងទៀត បាន និងកំពុងបន្តការសាងសង់ និងបានត្រៀមអនុវត្តគម្រោងថ្មីៗជាច្រើនទៀតនាពេលខាងមុខនេះ ដោយប្រើប្រាស់ប្រភពថវិកាសន្សំរបស់ជាតិ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ រួមទាំងជំនួយឥតសំណង និងជំនួយបច្ចេកទេសពីបណ្ដាប្រទេសជាមិត្តរួមមាន សាធារណរដ្ឋប្រជាមានិតចិន ប្រទេសជប៉ុន សាធារណរដ្ឋ កូរ៉េ និងដៃគូអភិវឌ្ឍន៍នានាដូចជា៖ ធនាគារអភិវឌ្ឍន៍អាស៊ី និងធនាគារពិភពលោកជាដើម»។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានកត់សម្គាត់ផងដែរថា សមិទ្ធផលថ្មីនេះគឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃ បានរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ព្រម ទាំងប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើ ប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង ហើយក៏ជាសមិទ្ធផលកើតឡើងក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជាមគ្គុទ្ទេសន៍ឯក ដែលបានដឹកនាំ កម្ពុជាឱ្យមានការរីកចម្រើនជឿនលឿន ការពារបាននូវបូរណភាពទឹកដី ស្ថិរភាពនយោបាយ និងសុខ សន្តិភាព ជូនប្រជាជាតិកម្ពុជា ព្រមទាំងលើកកម្ពស់មោទនភាព និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ។

ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសុខសន្តិភាព ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់ឱកាសឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់មានមុខរបរមាន ការងារធ្វើ មានប្រាក់ចំណូល មានជីវភាពរស់នៅប្រសើរជាងមុន រួមទាំងការទទួលបាននូវការសិក្សាអប់រំ អាហារូបត្ថម្ភ ការប្រើប្រាស់ទឹកស្អាត និងអនាម័យ បរិស្ថានរស់នៅល្អ សេវាថែទាំសុខភាពផ្សេងៗទាំងនៅ តាមទីប្រជុំជន និងជនបទ និងមានបណ្តាញអគ្គិសនី បណ្តាញគមនាគមន៍ ទូរសព្ទ អ៊ីនធឺណែត និង ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដែលអាចភ្ជាប់ទីក្រុង និងជនបទឱ្យនៅជិតគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here