Breaking News៖កូរ៉េខាងជើងបាញ់មីស៊ីលម្តងទៀតចូលដែនទឹកភាគខាងលិច

សេអ៊ូល៖​ យោងតាមការបញ្ជាក់អះអាងដោយក្រុមមន្ត្រីយោធានៃប្រទេសកូរ៉េខាងត្បូង JCS នៅព្រឹកថ្ងៃអង្គារនេះបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានធ្វើការបាញ់មីស៊ីលសាជាថ្មីម្តងទៀតចូលក្នុងដែនសមុទ្រភាគខាងលិចរបស់ខ្លួន។

JCS ដែលបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ដដែលនេះបានគូសបញ្ជាក់ដែរថាមីស៊ីលដែលមិនទាន់ត្រូវបានគេស្គាល់ប្រភេទនេះបានបាញ់ចេញពីសមុទ្រភាគខាងកើតប៉ុន្តែមិនមានព័ត៌មានលំអិតណាបន្ថែមនៅឡើយ។

គួរឲ្យដឹងដែរថានេគឺជាការបាញ់មីស៊ីលសាកល្បងជាលើកទី២ហើយរបស់កូរ៉េខាងជើងក្នុងដើមឆ្នាំ២០២២នេះខណៈដែលការបាញ់លើកដំបូងបានធ្វើឡើងកាលពីសប្តាហ៍មុនជាមួយនឹងមីស៊ីលប្រភេទល្បឿនលឿនជាងសម្លេងនឹងត្រូវបានកូរ៉េខាងជើងចេញមកប្រកាសអះអាងតែប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយហេតុការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here