ប្រជុំជាង៧ម៉ោងរុស្សីនៅតែបញ្ជាក់ទៅអាមេរិកថាគ្មានបំណងវាយចូលអ៊ុយក្រែនឡើយ

បរទេស៖​ សាជាថ្មីនៅក្នុងកិច្ចប្រជុំនាទីក្រុង Geneva ប្រទេសស្វីសភាគីខាងរុស្សីបានធ្វើការបញ្ជាក់សាជាថ្មីថាគ្មានការតាំងចិត្តឬផែនការក្នុងវាយប្រហារទៅលើប្រទេសអ៊ុយក្រែនឡើយ។

កិច្ចប្រជុំដែលបានធ្វើឡើងក្នុងរយៈពេលជាង៧ម៉ោងកាលពីថ្ងៃចន្ទម្សិលមិញរវាងសហរដ្ឋអាមេរិកនិងរុស្សីដោយជាលទ្ធផលផងដែរភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយភាពតានតឹងដាក់គ្នា។

ទោះបីជាយ៉ាងណាក្តីគេមើលឃើញថាហាក់ដូចជាមិនទាន់មានសញ្ញានៃការថមថយណាមួយនៅឡើយក្រោយកិច្ចប្រជុំ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះយោធារបស់រុស្សីជាង១០ម៉ឺននាក់នៅតែបន្តមានវត្តមាននៅក្នុងតំបន់ព្រំដែនក្បែរប្រទេសអ៊ុយក្រែននៅឡើយដែលអ៊ឺរ៉ុបនិងអាមេរិកតែងតែបានលើកឡើងអំពីក្តីបារម្ភរហូតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here