ចាប់ខ្លួនបុរសម្នាក់ដែលរៀបចំផែនការសម្លាប់លោក Trump

បរទេស៖​ បុរសវ័យ៧១ឆ្នាំម្នាក់ដែលជាអ្នករស់នៅក្នុងទីក្រុងញូវយ៉កត្រូវបានក្រុមប៉ូលីសចាប់ខ្លួនបានហើយក្រោយរកឃើញថាគាត់បានរៀបចំផែនការក្នុងការចាប់និងសម្លាប់អតីតប្រធានាធិបតីអាមេរិកលោក Donald Trump កាលពីឆ្នាំ២០២០។

បុរសអាមេរិករូបនេះបានសារភាពថាគាត់ពិតជាបានរៀបចំផែនការដើម្បីចាប់ពង្រត់និងសម្លាប់មេដឹកនាំរូបនេះពិតមែនប្រសិនបើគាត់បដិសេធមិនព្រមចុះចេញពីតំណែងក្រោយលទ្ធផលនៃការបោះឆ្នោតកាលពីឆ្នាំ២០២០។

លោក Thomas Welnicki ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទបន្ទាប់ពីគាត់បានធ្វើការសារភាពត្រង់ៗទៅកាន់ភ្នាក់ងារសំងាត់អាមេរិកជាច្រើនដងដោយក្នុងនោះក៏មានផែនការក្នុងការសម្លាប់អ្នកគាំទ្រលោក Trump ចំនួន១២នាក់ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here