សេអ៊ូល៖ Yonhap News ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថាយន្តហោះចម្បាំងមួយគ្រឿងបានជួបឧបទ្ទេវហេតុធ្លាក់នៅកូរ៉េខាងត្បូងប៉ុន្តែសំណាងល្អមិនមានតួលេខនៃអ្នកបាត់បង់ជីវិតឬរបួសឡើយ។
យន្តហោះចម្បាំងប្រភេទ F-5E គឺជាយន្តហោះដែលស្ថិតនៅក្នុងកងកម្លាំងទ័ពអាកាសកូរ៉េខាងត្បូងដែលបានធ្លាក់នៅក្នុងតំបន់ជួរភ្នំ Hwaseong ចំងាយប្រមាណជា៥០គីឡូម៉ែត្រពីទីក្រុងសេអ៊ូលនៅវេលាម៉ោងប្រមាណជា១និង៤៤នាទីម៉ោងសកល។
ការហោះហើរឡើងបានដំណើរទៅជាធម្មតាប៉ុន្តែបានបន្តិចយន្តហោះក៏ជួបបញ្ហាធ្លាក់តែម្តងហើយមកដល់ពេលនេះនៅមិនទាន់មានការបញ្ជាក់ណាមួយអំពីមូលហេតុពិតប្រាកដដែលនាំឲ្យមានគ្រោះថ្នាក់នេះនោះទេ។
គួរឲ្យដឹងដែរថាពីឡុតតែម្នាក់គត់ដែលស្ថិតនៅលើយន្តហោះហើយក៏គ្មានជនរងគ្រោះនៅផ្ទាល់ដីនោះដែរហើយដោយឡែកយន្តហោះក៏មិនមានផ្ទុកគ្រាប់បែកអ្វីនោះដែរ៕
