រុស្សីចល័តឧទ្ធម្ភាគចក្ជាទំរង់ប្រយុទ្ធក្បែរអ៊ុយក្រែនខណៈកិច្ចប្រជុំជាមួយអាមេរិកបន្តជាប់គាំង

បរទេស៖​ The New York Times ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីកំពុងធ្វើការផ្លាស់ប្តូរទីតាំងរបស់ក្រុមឧទ្ធម្ភាគចក្រយោធារបស់ខ្លួនទៅកាន់តំបន់ក្បែរព្រំដែនអ៊ុយក្រែនដែលមើលទៅក្នុងទំរង់ជាការប្រយុទ្ធបានគ្រប់ពេល។

Times បន្តថា៖រុស្សីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការលុកលុយពីព្រោះថាយោធារុស្សីបានរៀបចំប្រព័ន្ធដែលងាយស្រួលដល់ការចល័តយានជំនិះព្រមទាំងសព្វាវុធធុនធ្ងន់ ផងដែរ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះយោធារបស់រុស្សីមានចំនួនរហូតទៅដល់ជាង១០០ ០០០នាក់មកហើយដែលកំពុងមានវត្តមាននៅក្បែរព្រំដែនអ៊ុយក្រែនបូករួមទាំងរថក្រោះជាង១២០០គ្រឿងផងនិងរថយន្តយោធារាប់រយគ្រឿងផ្សេងទៀត។

ដោយឡែកកិច្ចប្រជុំពិភាក្សាគ្នាចុងក្រោយរវាងមន្ត្រីការទូតជាន់ខ្ពស់រុស្សីនិងអាមេរិកដែលបានធ្វើឡើងកាលពីថ្ងៃចន្ទនៅក្នុងទីក្រុងហេ្សណែវដើម្បីកាត់បន្ថយសំពាធដាក់គ្នានោះក៏ហាក់ដូចជាមិនសូវទទួលបានលទ្ធផលល្អនោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here