Breaking News៖ថៃគ្រោងទិញយន្តហោះចម្បាំងបន្ថែម៤គ្រឿងតម្លៃជាង៤០០លានដុល្លារ

បាងកក៖ គណៈរដ្ឋមន្ត្រីនៃប្រទេសថៃនៅសប្តាហ៍នេះបានប្រកាសជាផ្លូវការអនុម័តគាំទ្រផែនការបញ្ជាទិញយន្តហោះចម្បាំងដោយកងកម្លាំងទ័ពអាកាសចំនួន៤គ្រឿងដែលមានទំហំទឹកប្រាក់ប្រមាណជា១៣,៨ពាន់លានបាតឬប្រមាណជា៤១៣,៤១លានដុល្លារអាមេរិក។

យោងតាមការបញ្ជាក់ដោយវិមានរដ្ឋាភិបាលបានបញ្ជាក់ថា៖សំណើរនេះត្រូវបានឈានទៅដល់ការសម្រេចចិត្តនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារម្សិលមិញហើយវាត្រូវបានបោះត្រារួចជាស្រេចដោយមានឈ្មោះជាឯកសារសំងាត់ Secret។

ទោះបីជាមេបញ្ជាការយោធាថៃលោក Napadej Dhupatemiya កន្លងមកធ្លាប់បានបញ្ជាក់អំពីចំណាប់អារម្មណ៍ខ្លាំងទៅលើយន្តហោះចម្បាំងផលិតពីអាមេរិកប្រភេទ F-35 ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការសម្រេចចិត្តណាមួយថាតើថៃនឹងជ្រើសរើសម៉ូដេលនេះដដែលឬយ៉ាងណានៅឡើយទេ។

គណកម្មការចំនួន២ត្រូវបានរដ្ឋាភិបាលបង្កើតនិងរៀបចំឡើងដើម្បីធ្វើការសិក្សាឲ្យបានស៊ីជម្រៅថាតើម៉ូដេលយន្តហោះចម្បាំងប្រភេទណាដែលនឹងសាកសមបំផុតសម្រាប់ប្រទេសហើយនិងសិក្សាពីរបៀបនៃការទិញឲ្យបានលក្ខខណ្ឌដ៏ល្អបំផុតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here