Tesla លក់រថយន្តដែលផលិតនៅប្រទេសចិនបានចំនួន 70,847គ្រឿងក្នុងខែធ្នូ

Tesla លក់រថយន្តដែលផលិតនៅប្រទេសចិនបានចំនួន 70,847គ្រឿងក្នុងខែធ្នូ

អាមេរិក៖ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់សហរដ្ឋអាមេរិក Tesla បានលក់រថយន្តដែលផលិតនៅប្រទេសចិនបានចំនួន 70,847 គ្រឿងក្នុងខែធ្នូ ដែលជាអត្រាប្រចាំខែខ្ពស់បំផុតចាប់តាំងពីបានចាប់ផ្តើមផលិតនៅទីក្រុងសៀងហៃ នាឆ្នាំ 2019។ នេះបើយោងតាម ទិន្នន័យពីសមាគមរថយន្តដឹកអ្នកដំណើរចិន (CPCA) បានបង្ហាញកាលពីថ្ងៃអង្គារ។

ការលក់នៅខែធ្នូរបស់ Tesla ដែលរាប់បញ្ចូលទាំង 245 គ្រឿង សម្រាប់ការនាំចេញ គឺស្ទើរតែបីដងនៃចំនួនដែលសម្រេចបានក្នុងខែដូចគ្នាកាលពីឆ្នាំមុន និង 34% ខ្ពស់ជាងការលក់ខែវិច្ឆិកា។

តួលេខនេះក៏បាននាំឱ្យការលក់សរុបរបស់ក្រុមហ៊ុន Tesla នៃរថយន្តផលិតនៅប្រទេសចិនសម្រាប់ឆ្នាំមុន យ៉ាងហោចណាស់ 473,078 គ្រឿង នេះបើយោងតាមការគណនារបស់ Reuters នៃទិន្នន័យរបស់ CPCA មុនខែមេសា ដែលមិនបានចេញផ្សាយតួលេខសម្រាប់ការនាំចេញរថយន្តដែលផលិតនៅប្រទេសចិនរបស់ក្រុមហ៊ុន Tesla នោះទេ។

នេះស្មើនឹងពាក់កណ្តាលនៃរថយន្ត 936,000 គ្រឿង ដែលក្រុមហ៊ុនបានចែកចាយទូទាំងពិភពលោកកាលពីឆ្នាំមុន។

CPCA បាននិយាយថា ការលក់រថយន្តដឹកអ្នកដំណើរនៅក្នុងខែធ្នូនៅក្នុងប្រទេសចិនមានចំនួនសរុប 2.14លានគ្រឿង ធ្លាក់ចុះ 7.7% ធៀបនឹងឆ្នាំមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here