រុស្សីបន្តធ្វើសមយុទ្ធគ្រាប់ពិតទ្រង់ទ្រាយធំមួយថ្ងៃបន្ទាប់ពីប្រជុំជាមួយនឹងអាមេរិក

បរទេស៖ ប្រទេសរុស្សីកាលពីថ្ងៃអង្គារម្សិលមិញនេះត្រូវបានគេដឹងថាបានបើកធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំព្រមទាំងគ្រាប់ពិតផងនៅក្បែរទៅនឹងព្រំដែននៃប្រទេសអ៊ុយក្រែនទោះបីជាទើបតែជួបប្រជុំជាមួយនឹងអាមេរិកកាលពីថ្ងៃចន្ទហើយក្តី។

ទោះបីជាយ់ាងណាក្តីសមយុទ្ធយោធានេះគឺបានធ្វើឡើងតាំងតែពីអំឡុងពេលនៃការចាប់ផ្តើមជំនួបពិភាក្សាគ្នារវាងរុស្សីអាមេរិកនិងសម្ព័ន្ធអាមេរិកមានទាំងបណ្តាប្រទេសក្នុងប្លុកអ៊ឺរ៉ុបផងដែរ។

អ្នកជំនាញបានមើលឃើញថាសមយុទ្ធយោធាគ្រាប់ពិតមានទាំងវត្តមានរបស់រថក្រោះនិងយោធាជាច្រើនផងនៅក្បែរព្រំដែនអ៊ុយក្រែននេះសបញ្ជាក់ឲ្យឃើញថារដ្ឋាភិបាលក្រុងមូស្គូគឺមិនមានបំណងក្នុងការប្រញាប់ប្រញ៉ាល់ក្នុងដកវត្តមានយោធាជាច្រើនពាន់នាក់របស់ខ្លួនចេញពីព្រំដែនអ៊ុយក្រែនឡើយ។

គួររំលឹកដែរថាកាលពីថ្ងៃចន្ទសហរដ្ឋអាមេរិកនិងរុស្សីតាមរយៈក្រុមប្រតិភូតំណាងបានជួបគ្នានៅក្នុងទីក្រុងហ្សេណែវប្រទេសស្វីសដើម្បីស្វែងរកដំណោះស្រាយនិងការកាត់បន្ថយភាពតានតឹងជាមួយនឹងអ៊ុយក្រែនប៉ុន្តែជាលទ្ធផលគឺមិនមានសញ្ញាវិជ្ជមានឡើយចំពោះជំនួបគ្នាលើកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here