ជំនួបរវាងរុស្សីនិងណាតូ៤ម៉ោងកាលពីម្សិលមិញមិនទទួលបាលលទ្ធផលអ្វីឡើយ

ប៊្រូស៊ែល៖ ជំនួបគ្នារវាងអ្នកតំណាងរបស់អង្គការណាតូជាមួយនឹងភាគិខាងរុស្សីបានបញ្ចប់ទៅកាលពីថ្ងៃពុធម្សិលមិញប៉ុន្តែត្រូវបានគេជឿជាក់ថាមិនទទួលបានលទ្ធផលប្រាកដប្រជាណាមួយឡើយ។

អគ្គលេខាធិកាអង្គការណាតូលោក Jens Stoltenberg នៅក្រោយកិច្ចប្រជុំនេះបានធ្វើការថ្លែងពិពណ៍ថាទស្សនៈរវាងភាគីទាំងពីរគឺមានភាពខុសគ្នាខ្លាំងគួរឲ្យកត់សំគាល់ហើយបញ្ជាក់ថាវាពិតជាលំបាកក្នុងការផ្សារភ្ជាប់គ្នាខ្លាំងណាស់។

នៅក្រោយជំនួបគ្នាអស់រយៈពេល៤ម៉ោងលោកអគ្គលេខាធិការូបនេះក៏បានថ្លែងប្រាប់អ្នកកាសែតថា៖វាមិនមែនជាកិច្ចពិភាក្សាដែលងាយស្រួលនោះឡើយប៉ុន្តែនេះហើយជាមូលហេតុដែលយើងអាចនិយាយបានថាវាគឺជាកិច្ចប្រជុំដ៏សំខាន់បំផុតហើយយើងក៏មានឱកាសបានផ្លាស់ប្តូរទស្សនៈរវាងគ្នាដោយផ្ទាល់ទៅលើបញ្ហាជាមួយនឹងអ៊ុយក្រែន។

ឆ្លើយទៅនឹងសំណួរថាតើណាតូនឹងប្រតិកម្មយ៉ាងណាចំពោះសំណើររបស់រុស្សីមិនឲ្យអ៊ុយក្រែនចូលរួមក្នុងនាមជាសមាជីកអង្គការណាតូនោះលោកStoltenberg បានបញ្ជាក់ថាអ្វីៗគឺអាស្រ័យទៅលើអ៊ុយក្រែននិងសម្ព័ន្ធមិត្តជាសមាជិករបស់ណាតូប៉ុណ្ណោះហើយរុស្សីគ្មានសិទ្ធក្នុងការធ្វើពហិកាឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here