Breaking News៖នាយករដ្ឋមន្ត្រីថៃ បញ្ជាឱ្យសាងសង់របងថ្មីជុំវិញវិមានរដ្ឋាភិបាលឲ្យខ្ពស់ជាងមុន២ដង

បាងកក៖ យោងតាមការចេញផ្សាយរបស់ The Thaiger បានចេញផ្សាយថានាយករដ្ឋមន្រ្តីថៃ លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានចេញបញ្ជារដ្ឋាភិបាលក្នុងការកសាងរបងដែលស្ថិតជុំវិញអគាររដ្ឋាភិបាលជាមួយនឹងកំពស់ឲ្យកាន់តែខ្ពស់ជាងនេះ។

ប្រភពដដែលបានសរសេរទៀតដែរថាបច្ចុប្បន្នរបងនៅជុំវិញវិមានរដ្ឋាភិបាលមានកម្ពស់ប្រហែល ២ម៉ែត្រប៉ុណ្ណោះ ដោយសារជារៀងរាល់ឆ្នាំផ្លូវដែលស្ថិតនៅជាប់របងត្រូវចាំបាច់កសាងឡើងវិញជាមួយនឹងកំពស់ខ្ពស់ជាងមុន។

តាមការចេញបញ្ជាថ្មីនាយករដ្ឋមន្ត្រីឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បានណែនាំឱ្យមានការកសាងកំពស់របូងបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ម៉ែត្រ។

គួរឲ្យដឹងដែរថាភ្លាមៗ មន្ត្រីមន្ទីរសាធារណការ និងមន្ត្រីពាក់ព័ន្ធក៏បានចាប់ផ្តើមរៀបចំការងារនិងការចុះត្រួតពិនិត្យជាមុនរួចរាល់ហើយផងដែរដើម្បីត្រៀមការសាងសង់សាជាថ្មីលើកនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here