គ្រាប់រ៉ូកែតជាច្រើនគ្រាប់បាញ់សំដៅទូតអាមេរិកនៅបាដាដរបួសមនុស្ស២នាក់

បរទេស៖ ពលរដ្ឋស៊ីវិល២នាក់បានទទួលរងរបួសនៅក្នុងហេតុការណ៍បាញ់គ្រាប់រ៉ូកែតមួយសំដៅទៅលើទីតាំង
ទូតអាមេរិកដែលស្ថិតនៅក្នុងទីក្រុងបាដាដនេះបើយោងតាមការបញ្ជាក់ដោយមន្ត្រីយោធានៃប្រទេសអ៊ីរ៉ាក់។

ប្រភពដដែលបានបញ្ជាក់ទៀតថាគ្រាប់រ៉ូកែតសរុបចំនួន៤គ្រាប់ត្រូវបានបាញ់ចេញដោយក្នុងនោះ១គ្រាប់បានធ្លាក់ទៅក្បែរនឹងសាលារៀនកាលពីរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញដោយមានការបាញ់រារាំងដោយកាំភ្លើងការពារប្រភេទC-RAM ចេញពីស្ថានទូតផង។

ដោយឡែក៣គ្រាប់ទៀតបានធ្លាក់ចូលក្នុងបរិវេណនៃស្ថានទូតអាមេរិកហើយក្រោយចប់ហេតុការណ៍នេះគេបានដឹងថាស្ត្រីម្នាក់និងក្មេងស្រីម្នាក់ដែលបានទទួលរងរបួសប៉ុន្តែមិនមានព័ត៌មានលំអិតពីនេះឡើយ។

មកដល់ពេលនេះនៅមិនទាន់មានក្រុមណាហ៊ានចេញមុខមកអះអាងចំពោះហេតុការណ៍នេះឡើយខណៈដែលអាមេរិកបានចោទប្រកាន់ថាគឺជាសកម្មភាពរបស់ក្រុម Shia militas ដេលគាំទ្រពីក្រោយដោយអ៊ីរ៉ង់៕

LEAVE A REPLY

Please enter your comment!
Please enter your name here