តម្លៃមូលធនប័ត្រទីផ្សាររបស់ Ford បានឈានដល់ ១០០ពាន់លានដុល្លារជាលើកដំបូងដែលមិនធ្លាប់មាន

តម្លៃមូលធនប័ត្រទីផ្សាររបស់ Ford បានឈានដល់ ១០០ពាន់លានដុល្លារជាលើកដំបូងដែលមិនធ្លាប់មាន

អាមេរិក៖ តម្លៃក្រុមហ៊ុន Ford Motor នៅលើទីផ្សារបបានកើនឡើងដល់ ១០០ពាន់លានដុល្លារអាមេរិក ជាលើកដំបូងដែលមិនធ្លាប់មាន ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនផលិតរថយន្តអាមេរិកមួយនេះបានកើនឡើងខ្ពស់ក្នុងរយៈពេល ៥២សប្តាហ៍។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ CNBC នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន Ford បានកើនឡើង ៥,៧ភាគរយនៅថ្ងៃព្រស្បតិ៍ម្សិលមិញនេះ ដែលមានតម្លៃ ២៥,៨៧ដុល្លារ ដែលជាកម្រិតមួយខ្ពស់បំផុតក្នុងរយ:ពេលជាង ២០ឆ្នាំកន្លងមកនេះ។

ការកើនឡើងនេះបានជំរុញឱ្យផែនការផលិតរថយន្តអគ្គិសនីរបស់​ Ford កាន់តែមានសន្ទុះថែមមួយកម្រិតទៀត ជាពិសេសគឺគម្រោង​កែប្រែ​រថយន្ត F-150 ដែលជារថយន្ត pickup លក់ដាច់ជាងគេបំផុតរបស់ខ្លួន ទៅជារថយន្តអគ្គិសនី ហើយគ្រោងនឹងចេញលក់នៅនិទាយរដូវនេះ។

ឥឡូវនេះក្រុមហ៊ុន Ford មានតម្លៃខ្ពស់ជាងគូប្រជែង General Motors ដែលមានប្រហែល ៩០ពាន់លានដុល្លារ ក៏ដូចជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលទើបចាប់ផ្តើមដំណើរការ Rivian Automotive មានតម្លៃ ៧២ពាន់លានដុល្លារ ខណ:ដែលក្រុមហ៊ុន Tesla មានតម្លៃ ១ពាន់ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here