អាមេរិកត្រៀមទទួលវត្តមានអាវុធឡាស៊ែរកម្រិត៥០គីឡូវ៉ាត់ប៉ុន្មានខែខាងមុខនេះ

វ៉ាស៊ិនតោន៖ ប្រព័ន្ធអាវុធឡាស៊ែរថ្មីមួយដែលអាចបំពាក់លើរថយន្តយោធាក្នុងកម្រិតវាយប្រហារដល់ទៅ៥០គីឡូវ៉ាត់នឹងត្រូវប្រគល់ជូនទៅឲ្យក្រុមកងកម្លាំងយោធារបស់អាមេរិកដែលមានមូលដ្ឋាននៅមូលដ្ឋានទ័ព Fort Sill ទីក្រុង Oklahomaនាចុងខែកញ្ញាខាងមុខនេះហើយ។

កងកម្លាំងយោធារបស់អាមេរិកបានដាក់ឈ្មោះប្រព័ន្ធអាវុធឡាស៊ែរថ្មីនេះថា Maneuver-short Range Air Defense systemឬ Guardian បន្ទាប់ពីធ្លាប់ត្រូវបានគេធ្វើតេស្តម្តងហើយនៅរដ្ឋ New Mexico ក្នុងការប្រឆាំងជាមួយនឹងប្រព័ន្ធយន្តហោះដ្រូនផងគ្រាប់រ៉ូកែតផងនិងកាំភ្លើងធំបានយ៉ាងជោគជ័យ។

ទោះបីជាយ៉ាងណាក្តីការធ្វើតេស្តសាកល្បងនឹងបន្តធ្វើរហូតដល់ខែកុម្ភៈមុនពេលដែលវាអាចដាក់ឲ្យយកទៅប្រើប្រាស់ជាផ្លូវការ។

រំលឹកដែរថាកុងត្រានៃការអភិវឌ្ឍនិងផលិតអាវុធមួយនេះត្រូវបានធ្វើឡើងតាំងតែពីឆ្នាំ២០១៩ដែលគ្រានោះក្រុមហ៊ុន Kord Technologies គឺជាអ្នកទទួលបានកិច្ចការងារនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here