រុស្សី៖ដាក់ទ័ពនៅគុយបាឬវេណេស៊ុយអេឡាគឺអាស្រ័យលើសកម្មភាពរបស់អ៊ឺរ៉ុបនិងអាមេរិក

បរទេស៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការលើកឡើងដោយមិនបដិសេធទថារុស្សីនឹងអាចធ្វើការបញ្ជូនយោធាទៅដាក់នៅក្នុងប្រទេសគុយបាឬវេណេស៊ុយអេឡាពេលណាក៏បាន។

ការលើកឡើងនេះធ្វើឡើងនៅចំពេលដែលរដ្ឋាភិបាលក្រុងមូស្គូកំពុងបន្តមានភាពតានតឹងជាមួយនឹងរដ្ឋាភិបាលរបស់បណ្តាក្រុមប្រទេសនៅលោកខាងលិចជាពិសេសរដ្ឋាភិបាលក្រុងវ៉ាស៊ិនតោន។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergei Ryabkov បានថ្លែងប្រាប៉ទៅកាន់សារព៍ត័មានក្នុងស្រុក RTVI TV ថារុស្សីអាចប្រកាសជាមុនឬមិនចាំបាច់ឡើយប្រសិនបើមានផែនការចង់បញ្ចូនយោធាទៅកាន់ប្រទេសទាំងពីរនេះប៉ុន្តែទោះជាយ៉ាងណាការសម្រេចចិត្តចុងក្រោយគឺវាអាស្រ័យទៅលើសកម្មភាពរបស់បណ្តាប្រទេសលោកខាងលិចនិងជាពិសេសអាមេរិក។

គួរឲ្យដឹងដែរថាលោក Ryabkov គឺជាអ្នកដឹកនាំគណប្រតិភូរបស់រុស្សីក្នុងការធ្វើដំណើរទៅជួបចរចាជាមួយនឹងភាគីខាងអាងមេរិកកាលពីថ្ងៃចន្ទដើមសប្តាហ៍កន្លងមកដើម្បីធ្វើការដោះស្រាយបញ្ហាតានតឹងនៅអ៊ុយក្រែនជាមួយគ្នាប៉ុន្តែកិច្ចពិភាក្សាបានបញ្ចប់ទៅដោយមិនមានលទ្ធផលល្អប្រសើរឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here