ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុត TSMC នឹងចំណាយ ៤៤ពាន់លានដុល្លារ ដើម្បីកាត់បន្ថយកង្វះខាត និងបំពេញតម្រូវការបន្ថែម

បរទេស៖ ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) បាននិយាយថា ខ្លួននឹងចំណាយប្រាក់រហូតដល់ ៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដើម្បីពង្រីកសមត្ថភាព ក្នុងគោលបំណងជួយកាត់បន្ថយកង្វះខាតបន្ទះឈីបជាសកល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការចំណាយប្រាក់ដ៏ច្រើនសន្ធឹក និងស្ថិត​ក្នុងកំណត់ត្រានៃការចំណាយជាប្រវត្តិសាស្ត្រនេះគឺ TSMC មានបំណងជួយបំពេញតម្រូវការកើនឡើងសម្រាប់បន្ទះឈីបកម្រិតខ្ពស់ ដែលប្រើប្រាស់ជាមួយនឹងបច្ចេកវិទ្យា AI និង 5G ក្នុងការបង្កើតកម្មវិធីសម្រាប់រថយន្ត មជ្ឈមណ្ឌលទិន្នន័យ និងស្មាតហ្វូន។

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅកោះតៃវ៉ាន់មួយនេះ បានព្យាករណ៍ថាប្រាក់ចំណូលនៅត្រីមាសទីមួយនឹងស្ថិតនៅក្នុងចន្លោះពី ១៦,៦ ពាន់លានដុល្លារ ទៅ ១៧,២ពាន់លានដុល្លារ។

ក្រុមហ៊ុនផ្គត់ផ្គង់ឱ្យ Apple មួយនេះ ធ្លាប់បានបង្ហើបឱ្យដឹងថា ខ្លួននឹងពង្រីកការចំណាយប្រាក់រហូតដល់ ១០០ពាន់លានដុល្លារ រហូតដល់ឆ្នាំ ២០២៣ ដើម្បីពង្រីកសមត្ថភាពនៃការផលិត៕

LEAVE A REPLY

Please enter your comment!
Please enter your name here