អឺរ៉ុបចាប់ផ្តើមបញ្ឈររថក្រោះតាមផ្លូវក្រោយទទួលការគំរាមពីរុស្សី

បរទេស៖ រ​ថយន្តយោធាព្រមទាំងរថក្រោះជាច្រើនគ្រឿងត្រូវបានគេមើលឃើញថាបានដាក់ពង្រាយនៅតាមផ្លូវជាច្រើននៃប្រទេសស៊ុយអែតដោយសាររភាពតានតឹងកាន់តែខ្លាំងរវាងរុស្សីនិងអ៊ុយក្រែន។

ស៊ុយអែតបានសម្រេចចិត្តក្នុងការចល័តយោធាទៅកាន់កោះ Gotland របស់ខ្លួនដែលស្ថិតនៅក្នុងតំបន់សមុទ្រប៉ាល់តិកគោលបំណងដើម្បីសម្របខ្លួនទៅនឹងស្ថានភាពសន្តិសុខដូចបច្ចុប្បន្នខណៈដែលតំបន់តានតឹងរវាងរុស្សីនិងអ៊ុយក្រែនមិនស្ថិតនៅឆ្ងាយប៉ុន្មានឡើយ។

ពលរដ្ឋក្នុងទីក្រុង Gotland អាចចាប់ផ្តើមមើលឃើញវត្តមានរបស់ក្រុមកងកម្លាំងយោធាស៊ុយអែតតាំងតែពីពាក់កណ្តាលអាធ្រាត្យថ្ងៃសៅរ៍តាមរយៈយន្តហោះដឹកជញ្ជូនយោធាធន់ធ្ងន់ C-17 ។

គួរឲ្យដឹងដែរថារុស្សីកាលពីថ្ងៃចុងសប្តាហ៍កន្លងមកបានប្រកាសព្រមានថាភាពអត់ធ្មត់របស់ខ្លួនលែងមានដែនកំណត់ទៀតឡើយចំពោះសកម្មភាពរបស់អឺរ៉ុបនិងអាមេរិកហើយចាត់ទុកថាជាសកម្មភាពមិនអាចទទួលយកបាននិងកំពុងឡើងទៅដល់បន្ទាត់ក្រហមឬ Red Line រួចទៅហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here