កូរ៉េខាងជើងបាញ់មីស៊ីល២គ្រាប់ទៀតព្រឹកថ្ងៃចន្ទនេះសរុប៤លើកដើមឆ្នាំ២០២២

សេអ៊ូល៖​ យោងតាមការអះអាងដោយយោធារបស់កូរ៉េខាងត្បូងបានឲ្យដឹងថាប្រទេសកូរ៉េខាងជើងបានធ្វើការ
បាញ់តេស្តសាកល្បងមីស៊ីល២គ្រាប់បន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះដែលសរុបត្រឹមខែមករានេះមាន៤លើកមកហើយ។

មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូងបានបន្តទៀតថាកូរ៉េខាងជើងទំនងជាបានបាញ់មីស៊ីលប្រភេទចំងាយខ្លីប៉ុណ្ណោះទាំងពីរលើកនេះហើយក្នុងនោះជប៉ុនក៏បានចាប់បានហេតុការណ៍នេះផងដែរ។

រំលឹកដែរថាកាលពីថ្ងៃទី៥និងថ្ងៃទី១១ខែមករាកូរ៉េខាងជើងក៏បានធ្វើការបាញ់សាកល្បងមីស៊ីលចំនួន២ដងរួចមកហើយដែរដែលសុទ្ធជាមីស៊ីលចំងាយឆ្ងាយ។

អ្នកជំនាញជាច្រើនមើលឃើញថាមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un កំពុងដំណើរការបច្ចេកទេសនិងកម្មវិធីអាវុធរបស់ខ្លួនឡើងវិញដើម្បីអាចដាក់សំពាធទៅលើអាមេរិកនិងក៏ដូចជាប្រទេសជិតខាងដើម្បីអាចទាញយកប្រយោជន៍នៅមុនជំនួបទាំងឡាយនាពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here