នាវាមុជទឹកបំពាក់មីស៊ីលឆ្លងទ្វីបរបស់អាមេរិកចូលចតក្នុងដែនសមុទ្រប្រទេសGuam

បរទេស៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះនាវាមុជទឹកមួយគ្រឿងរបស់អាមេរិកដែលមានសមត្ថភាពក្នុងការប្រើប្រាស់មីស៊ីលបាញ់ឆ្លងទ្វីបបានសុំចូលចតនៅក្នុងដែនសមុទ្ររបស់ប្រទេស Guam ទោះបីជាកំពុងមានភាពតានតឹងនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្តី។

នាវាមុជទឹកអាមេរិកដែលមានឈ្មោះថា USS Nevada បានធ្វើដំណើរមកដល់ផែសមុទ្រ Apra Harbor នៃប្រទេស Guamកាលពីថ្ងៃសៅរ៍យោងតាមការប្រកាសដោយកងកម្លាំងយោធាជើងទឹកហើយការបំពេញទស្សនកិច្ចដ៏កម្រលើកនេះត្រូវបានអាមេរិកបញ្ជាក់ថាគឺជាការប្តេជ្ញាចិត្តយ៉ាងខ្លាំងក្លារបស់ខ្លួនចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លើសពីនោះអាមេរិកបានបញ្ជាក់ដែរថាក៏នឹងត្រៀមផែនការក្នុងការធ្វើសមយុទ្ធយោធានិងសកម្មភាពកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនាពេលខាងមុខផងដែរ។

គួរឲ្យដឹងដែរថាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនិងកម្ររបស់អាមេរិកលើកនេះធ្វើឡើងនៅចំពេលដែលស្ថានភាពតានតឹងរបស់អាមេរិកនិងចិនក្នុងតំបន់ជាពិសេសបញ្ហាកោះតៃវ៉ាន់កំពុងបន្តនៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here