យោធារុស្សីធ្វើដំណើរមកដល់បេឡារូសត្រៀមធ្វើសមយុទ្ធនៅខែកុម្ភៈ

បរទេស៖​​ យោងតាមការចេញផ្សាយរបស់កាសែតអន្តរជាតិនៅថ្ងៃអង្គារនេះបានឲ្យដឹងថាកងកម្លាំងយោធានៃ
ប្រទេសរុស្សីបានធ្វើដំណើរមកដល់ប្រទេសបេឡារូសហើយដើម្បីនឹងត្រៀមខ្លួនក្នុងការចូលរួមសមយុទ្ធយោធាមួយ
នៅក្នុងខែកុម្ភៈខាងមុខ។

ការមកដល់នៃយោធារុស្សីនេះស្របពេលដែលភាពតានតឹងរវាងតំបន់ភាគខាងកើតនិងភាគខាងលិចរបស់អ៊ុយក្រែនកំពុងបន្តនៅឡើយរវាងភាគីជាច្រើនដូចជាអាមេរិកណាតូអ៊ុយក្រែនរុស្សីនិងបេឡារូស។

សមយុទ្ធយោធាថ្មីនេះមានឈ្មោះថា Allied Resolve ដែលនឹងប្រព្រឹត្តទៅនៅភាគខាងលិចនៃប្រទេសបេឡារូស
ក្បែរទៅនឹងព្រំដែនរបស់ណាតូគិត្រឹមប្រទេសប៉ូឡូញនិងប្រទេសលីទុយនេស៊ី។

ទោះបីជាយ៉ាងណាក្តីមកដល់ពេលនេះមេដឹកនាំប្រទេសបេឡារូសលោក Alexander Lukashenko ក៏មិនទាន់អាចបញ្ជាក់ពីកាលកំណត់ច្បាស់លាស់នៃការធ្វើសមយុទ្ធយោធានេះនៅឡើយដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here