អង់គ្លេសនឹងបញ្ជូនកងយោធាព្រមទាំងសព្វាវុធដើម្បីជួយការពារអ៊ុយក្រែន

បរទេស៖ ប្រទេសអង់គ្លេសនៅសប្តាហ៍នេះបានធ្វើការប្រកាសថានឹងជួយផ្គត់ផ្គង់ប្រទេសអ៊ុយក្រែនជាមួយនឹងមីស៊ីលប្រឆាំងរថក្រោះចំងាយខ្លីព្រមទាំងកងកម្លាំងយោធាមួយចំនួនផងដើម្បីរារាំងការគម្រាមកំហែងពីសំណាក់ប្រទេសរុស្សី។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយផ្ទាល់ពីសំណាក់ក្រសួងការពារជាតិនៃប្រទេសអង់គ្លេសលោក Ben Wallaceនិងដោយបានជម្រាបរួចរាល់ទៅកាន់សមាជិកសភាទាំងអស់ផងថាកម្លាំងយោធារបស់អង់គ្លេសនឹងធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនដើម្បីអាចផ្តល់នូវការហ្វឹកហ្វឺន។

គួរឲ្យដឹងដែរថាកន្លងមកយោធារបស់អង់គ្លេសមួយចំនួនគឺមានវត្តមាននៅក្នុងប្រទេសអង់គ្លេសតាំងតែពីឆ្នាំ២០១៥មកម្ល៉េះដើម្បីផ្តល់ការហ្វឹកហាត់យោធាហើយមកទល់ពេលនេះអង់គ្លេសក៏បានបង្ហាញនូវការប្តេជ្ញាចិត្តដើម្បីផ្តល់ការហ្វឹកហាត់បន្ថែមទៀតទៅកាន់កងកម្លាំងកងទ័ពជើងទឹករបស់អ៊ុយក្រែនផងដែរ។

សព្វាវុធធន់ស្រាលមួយកញ្ចប់ត្រូវបានបញ្ជុនទៅដល់ប្រទេសអ៊ុយក្រែនរួចទៅហើយកាលពីថ្ងៃចន្ទម្សិលមិញទោះបីជាក្រសួងការពារជាតិអង់គ្លេសមិនបានបញ្ជាក់ព័ត៌មានលំអិតពីសព្វាវុធទាំងនោះក្តី៕

LEAVE A REPLY

Please enter your comment!
Please enter your name here