អាមេរិកអ៊ីស្រាអ៊ែលតេស្តជោគជ័យ Arrow-3ប្រព័ន្ធការពារមីស៊ីលចំងាយឆ្ងាយចេញពីទីតាំងកណ្តាលប្រទេស

យេរូសាឡឹម៖ ប្រទេសអ៊ីស្រាអ៊ែលនិងសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះបានឈានទៅដល់ការជោគជ័យក្នុងការធ្វើតេស្តប្រព័ន្ធបច្ចេកវិទ្យាការពារមីស៊ីលប្រភេទថ្មីដែលមានឈ្មោះថា Arrow-3 ។

ទីតាំងធ្វើតេស្តប្រព័ន្ធការពារទំនើបចុងក្រោយនេះបានធ្វើឡើងនៅចំកណ្តាលនៃប្រទេសអ៊ីស្រាអ៊ែលតែម្តងហើយវាបានធ្វើការរារាំងនិងកំទេចគ្រាប់មីស៊ីលចំគោលដៅនិងនៅលើអាកាសបានយ៉ាងជោគជ័យបំផុត។

ការបញ្ចប់តេស្តលើកនេះមានន័យថាវានឹងអាចអនុញ្ញាតិឲ្យអ៊ីស្រាអ៊ែលក្នុងការបង្កើនសមត្ថភាពការពាររបស់ខ្លួនចេញពីការគម្រាមកំហែងក្នុងតំបន់។

គួរឲ្យដឹងដែរថាកាលពីឆ្នាំ២០២១កន្លងទៅនេះអ៊ីស្រាអ៊ែលក៏បានចូលរួមសហការជាមួយនឹងអាមេរិកក្នុងការចាប់ផ្តើមការងារអភិវឌ្ឍបច្ចេកវិទ្យាប្រព័ន្ធការពារមីស៊ីល Arrow-4 ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here