ក្រុមហ៊ុនផលិរថយន្ត Ford រកចំណូលបានជាង ៨ពាន់លានដុល្លារនៅក្នុងត្រីមាសទី៤

បរទេស៖ ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់អាមេរិក Ford Motor Co បានប្រកាសឱ្យដឹងថា ត្រីមាសទី៤ ឆ្នាំ២០២១ ខ្លួនទទួលបាន​ ៨,២ពាន់លានដុល្លារអាមេរិក ដែលទឹកប្រាក់ដ៏ច្រើនសន្ធឹកនេះក៏មានចំណែកបានមកពីការវិនិយោគនៅក្នុងក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Rivian Automotive Inc ផងដែរ។

ក្រុមហ៊ុន Ford ត្រូវបានគេដឹងថា មានហ៊ុនប្រមាណ ១២ភាគរយនៅក្នុងក្រុមហ៊ុន Rivian Automotive Inc ខណ:ដែលក្រុមហ៊ុន​ផលិតរថយន្តអគ្គិសនីថ្មីមួយនេះបានឈានជើងចូលផ្សារហ៊ុនកាលពីចុងឆ្នាំ២០២១ និងទទួលបានប្រាក់ពីការលក់ ១៣, ៥ពាន់លានដុល្លារ​អាមេរិក និងក្រោយមកទៀតបានកើនតម្លៃរហូតដល់ ១០០ពាន់លានដុល្លារអាមេរិក។

Ford មិនទាន់បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី៤លម្អិតនោះទេ ដោយតាមគម្រោងនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែកុម្ភ:ខាងមុខ​នេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here