ជប៉ុនបន្តចិញ្ចឹមចិត្តក្នុងការទាមទារដែនកោះ Kuril ជាមួយនឹងរុស្សី

បរទេស៖​ រដ្ឋាភិបាលទីក្រុងតូក្យូតាមរយៈការចេញផ្សាយដោយកាសែត RT.com បានចេញផ្សាយថានឹងមិនបញ្ចប់ការទាមទាររបស់ខ្លួនឡើយជាមួយនឹងរុស្សីចំពោះដែនកោះភាគខាងត្បូងនៃកោះ Kuril Island។

យោងតាមការអះអាងដោយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនដោយផ្ទាល់កាលពីថ្ងៃអង្គារម្សិលមិញសាជាថ្មីបានអះអាងថាជប៉ុននឹងនៅតែបន្តធ្វើការទាមទារហើយគ្រោងនឹងពិភាក្សាជាមួយនឹងរុស្សីរហូតទទួលបានកិច្ចព្រមព្រៀងមួយជាមួយគ្នា។

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយកាលពីម្សិលមិញនេះលោករដ្ឋមន្ត្រី Yoshimasa Hayashi បានធ្វើការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសរុស្សី Sergey Lavrov ដោយបដិសេធថាតូក្យួមិនដែលបានបដិសេធក្នុងការទទួលស្គាល់លទ្ធផលនៅក្រោយសង្គ្រាមលោកទី២នៅពេលដែលសហភាពសូវៀតបានចូលទៅកាន់កាប់ដែនកោះ Kuril Island នោះឡើយ។

រំលឹកដែរថាក្រោយចប់សង្គ្រាមលោកទី២ទាំងជប៉ុននិងសហភាពសូវៀតមិនបានធ្វើការចុះហត្ថលេខាទៅលើសន្ធិសញ្ញាសន្តិភាពរវាងគ្នានោះទេចំពោះជម្លោះដែនកោះមួយនេះហើយចាប់តាំងតែពីពេលនោះមកKuril Island ក៏បន្តស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សីរហូតមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here