ពលរដ្ឋអ៊ុយក្រែននាំគ្នាចូលហ្វឹកហាត់យោធាដោយសារបារម្ភសុវត្ថិភាពជាមួយនឹងរុស្សី

បរទេស៖ ខណៈពេលដែលស្ថានភាពតានតឹងរវាងអ៊ុយក្រែននិងរុស្សីនៅតែបន្តនៅឡើយនោះគេសង្កេតឃើញថាពលរដ្ឋអ៊ុយក្រែនជាច្រើននាំគ្នាចូលរួមវគ្គហ្វឹកហាត់យោធានៅក្នុងទៅនឹងរដ្ឋធានីកៀវដោយសារតែបារម្ភពីសុវត្ថិភាពចំពោះមុខរុស្សី។

ពលរដ្ឋម្នាក់ដែលមិនបញ្ចេញឈ្មោះថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតរបស់ CGTN ថា៖ប្រសិនបើខ្ញុំមិនការពារប្រទេសរបស់ខ្ញុំទេនោះតើអ្នកណានឹងមកការពារ?ខ្ញុំបានសម្រេចចិត្តដោយមិនចាំបាច់ពន្យល់ប្រាប់កូនចៅជំនាន់ក្រោយរបស់ខ្ញុំទេថាប្រទេសយើងធ្លាប់ជួបសង្គ្រាមហើយខ្ញុំមិនបានចូលរួមជួយការពារ។នេះគឺជាមូលហេតុសំខាន់និងតែមួយគត់។

ការហ្វឹកហាត់នេះគឺស្ថិតនៅក្នុងចំណោមវគ្គហ្វឹកហាត់ជាច្រើនដែលធ្វើឡើងនៅទូទាំងប្រទេសនិងរៀបចំឡើង
កងកម្លាំងយោធារបស់អ៊ុយក្រែនដោយសារតែទទួលស្គាល់ថាកងកម្លាំងរបស់ខ្លួននឹងមិនគ្រប់គ្រាន់ឡើយប្រសិនបើជាមានការឈ្លានពានណាមួយពីសំណាក់រុស្សី៕

LEAVE A REPLY

Please enter your comment!
Please enter your name here