បរទេស៖ យន្តហោះដឹកអ្នកដំណើរប្រភេទ C919 ដែលជាផលិតផលផលិតក្នុងប្រទេសចិននិងមិនទាន់ត្រូវបាន
អនុញ្ញាតិទទួលស្គាល់នៅឡើយពីអាកាសចរស៊ីវិលចិនទោះបីជាយ៉ាងណាត្រូវបានគេរំពឹងទុកថានឹងអាចបញ្ជូនទៅ
ដល់ដៃអតិថិជនរបស់ខ្លួននៅក្នុងឆ្នាំ២០២២នេះហើយ។
លោក Wu Yongliang អនុប្រធានក្រុមហ៊ុនអ្នកផលិត COMAC បានថ្លែងនៅក្នុងកិច្ចប្រជុំជាប្រចាំមួយនា
ទីក្រុងសៀងហៃកន្លងមកនោះបានអះអាងទៀតថា C919 នឹងមានវត្តមានក្នុងទីផ្សារដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុនយក្ស Boeing Co ។
រំលឹកដែរថាកាលពីខែកញ្ញាកន្លងមក COMAC ត្រូវបានគេដឹងថាបានជួបបញ្ហាលំបាកក្នុងការទទួលបានអជ្ញាបណ្ណក្នុងការផលិតដោយសារតែភាពតឹងរឹងនៃគោលការណ៍ច្បាប់នាំចេញរបស់អាមេរិក៕
ប៉ុន្តែយោងតាមការអះអាងដោយអាកាសចរស៊ីវិលរបស់ចិន CAAC បានបញ្ជាក់ថាកម្មវិធីផលិតបច្ចុប្បន្ននេះយន្តហោះប្រមាណជា៣៤គ្រឿងគឺបានទទួលបានលិខិតអនុញ្ញាតិរួចរាល់ខណៈដែលផែនការនៃការធ្វើតេស្តមានសរុប២៧៦គ្រឿង៕