លោក Putin ស្វាគមន៍វត្តមានប្រធានាធិបតីអ៊ីរ៉ង់នៅវិមានក្រមឡាំង

បរទេស៖ ប្រធានាធិបតីនៃប្រទេសរុស្សីលោក Vladimir Putin កាលពីថ្ងៃពុធម្សិលមិញនេះបានរៀបចំស្វាគមន៍វត្តមានរបស់សមភាគីអ៊ីរ៉ង់លោកប្រធានាធិបតី Ebrahim Raisi នៅឯវិមានក្រមឡាំង។

មេដឹកនាំទាំងពីរបានធ្វើការសរសើរយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើកិច្ចការងារដោះស្រាយវិបត្តិនៅប្រទេសស៊ីរីនិងបញ្ហាអន្តរជាតិផ្សេងទៀត។

គួរឲ្យដឹងដែរថាកន្លងមករុស្សីនិងអ៊ីរ៉ង់បានចូលរួមគ្នាក្នុងកងកម្លាំងដើម្បីជួយគាំទ្រទៅដល់រដ្ឋាភិបាលស៊ីរីក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Bashar Assad និងបានជួយក្នុងការដណ្តើមយកដែនដីមកវិញពីការកាន់កាប់របស់ក្រុមភេវរកម្មផងដែរបន្ទាប់ពីបានឆ្លងកាត់នូវសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ។

នៅក្នុងជំនួបគ្នាលើកនេះលោក Putin ក៏បានបញ្ជាក់ពីជំហរបស់លោកទៅកាន់លោក Raisi ផងដែរថាមានបំណងពិភាក្សាគ្នាដើម្បីចែករំលែកក្តីបារម្ភចំពោះស្ថានភាពនៅអាហ្គានីស្ថានផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here