ម៉ាលីរារាំងការហោះហើរយន្តហោះយោធាមួយគ្រឿងរបស់អាល្លឺម៉ង់

បរទេស៖ កាលពីល្ងាចថ្ងៃពុធម្សិលមិញនេះប្រទេសម៉ាលីបានធ្វើការរារាំងយន្តហោះយោធាមួយគ្រឿងដែលមានដឹកក្រុមយោធាអាល្លឺម៉ង់ប្រមាណជា៧៥នាក់និងបានបង្ខំចិត្តហោះវៀងជំនួសវិញ។

យោងតាមការបញ្ជាក់ដោយក្រសួងការពារជាតិអាល្លឺម៉ង់បានឲ្យដឹងទៀតដែរថាយន្តហោះដឹកជញ្ជូនយោធាមួយគ្រឿងនេះកំពុងធ្វើដំណោះរចេញពីអាល្លឺម៉ង់ទៅកាន់តំបន់​ Niamey ក្នុងប្រទេសនេហ្ស៊េរីយ៉ាប៉ុន្តែបែរជាទទួលបានការបដិសេធពីសំណាក់អជ្ញាធរនៃប្រទេសម៉ាលី។

រំលឹកដែរថាមកដល់ពេលនេះអាល្លឺម៉ង់បានដាកពង្រាយកងកម្លាំងរបស់ខ្លួននៅក្នុងប្រទេសម៉ាលីប្រមាណជា១២០០នាក់មកហើយប៉ុន្តែតាមផែនការនឹងត្រូវសម្រេចចិត្តថាគួរតែបន្តកិច្ចការងារនេះទៀតឬយ៉ាងណា។

រដ្ឋាភិបាលអាល្លឺម៉ង់មុននោះក៏ធ្លាប់បានសម្តែងក្តីបារម្ភយ៉ាងខ្លាំងផងដែរចំពោះការវិវត្តចុងក្រោយរបស់ប្រទេសម៉ាលីដែលបានសម្រេចចិត្តទទួលយកវត្តមានរបស់កងកម្លាំងឯកជនរបស់រុស្សី Wagner Group ខណៈដែលការបោះឆ្នោតជាតិនឹងត្រូវដំណើរការនៅក្នុងខែកុម្ភៈខាងមុខនេះហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here