អ៊ីស្រាអ៊ែលចាយលុយជាង៣០០០លានអឺរ៉ូអភិវឌ្ឍនិងផលិតនាវាមុជទឹកថ្មី៣គ្រឿង

បរទេស៖ ប្រទេសអ៊ីស្រាអ៊ែលនិងក្រុមហ៊ុនអាល្លឺម៉ង់ Thyssenkrupp Marine Systemsនៅសប្តាហ៍
នេះបានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការអភិវឌ្ឍនិងផលិតនាវាមុជទឹកបច្ចេកវិទ្យាថ្មីចំនួន៣គ្រឿង។

នាវាមុជទឹកទាំង៣នឹងក្លាយទៅជាសព្វាវុធសម្រាប់កងកម្លាំងកងទ័ពជើងទឹកអ៊ីស្រាអ៊ែលប្រើប្រាស់នាពេលអនាគតហើយគេបានដឹងដែរថាកិច្ចព្រមព្រៀងនេះមានទំហំថវិការហូតទៅដល់៣០០០លានអឺរ៉ូឬប្រមាណជា៣៤០០លានដុល្លារព្រមទាំងកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការគ្នាមួយផ្សេងទៀតដែលមានតម្លៃ៨៥០លានដុល្លារផងដែរ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអ៊ែលលោក Benny Gantz បានថ្លែងថា៖ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលនៃប្រទេសអាល្លឺម៉ង់ដែលបានជួយគាំទ្រឲ្យកើតមានជាកិច្ចព្រមព្រៀងនេះឡើងស្របតាមការប្តេជ្ញាចិត្តរបស់អ៊ីស្រាអ៊ែលចំពោះវិស័យការពារជាតិរបស់ខ្លួន។

យោងតាមកិច្ចព្រមព្រៀងនេះនាវាចម្បាំងដំបូងនឹងត្រូវប្រគល់ទៅឲ្យអ៊ីស្រាអ៊ែលក្នុងរយៈពេល៩ឆ្នាំទៀតដែលមានបូករួមបញ្ចូលទាំងការហ្វឹកហាត់ក្នុងការប្រើប្រាស់ដល់អ៊ីស្រាអ៊ែលនិងឧបករណ៍គ្រឿងបន្លាស់មួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here