
វ៉ាស៊ិនតោន៖ សហរដ្ឋអាមេរិកកំពុងស្វែងរកលទ្ធភាពក្នុងការបញ្ជូនយន្តហោះចម្បាំង F-16 ជាច្រើនគ្រឿងទៅឲ្យកោះតៃវ៉ាន់ខណៈដែលសំពាធពីសំណាក់រដ្ឋាភិបាលប៉េកាំងកាន់តែខ្លាំងឡើង។
មន្ត្រីរដ្ឋាភិបាលសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថាមកដល់ពេលនេះអាមេរិកនៅមិនទាន់មានដំណោះស្រាយក្នុងការបញ្ចូនយន្តហោះចម្បាំងប្រមាណជា៧០គ្រឿងទាំងនោះមកឲ្យកោះតៃវ៉ាន់នៅឡើយទេខណៈដែលតាមផែនការវាគួរតែត្រូវបញ្ចូនមកទាំងអស់នៅត្រឹមឆ្នាំ២០២៦។
រដ្ឋាភិបាលកោះតៃវ៉ាន់កន្លងមកបានសំដែងបំណងចង់ឲ្យរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងការប្រគល់យន្តហោះចម្បាំងទាំងនោះឲ្យបានកាន់តែលឿនមកឲ្យខ្លួនដើម្បីអាចបង្កើនសមត្ថភាពការពារកាន់តែខ្លាំងឡើងចំពោះមុខប្រទេសចិន។
គួរឲ្យដឹងដែរថាកោះតៃវ៉ាន់នឹងក្លាយទៅជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីដែលមានវត្តមានរបស់យន្តហោះចម្បាំង F-16 របស់អាមេរិកច្រើនជាងគេបំផុតនៅក្រោយឆ្នាំ២០២៦ដែលចំនួនសរុបនឹងអាចកើនឡើងទៅដល់២០០គ្រឿង៕
