ក្រុមហ៊ុនអាកាសចរណ៍ United Airlines បានខាតបង់ចំនួន 646លានដុល្លារនៅក្នុងត្រីមាសទី4

ក្រុមហ៊ុន United Airlines បានខាតបង់ចំនួន 646លានដុល្លារនៅក្នុងត្រីមាសទី4 និងបានបញ្ជាក់បន្ថែមទៀតថា ការកើនឡើងនាពេលបច្ចុប្បន្ននៃករណី COVID-19 នឹងបន្តផលប៉ះពាល់រហូតដល់ត្រីមាសខែមីនា។

សារព័ត៌មាន CNA បានចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានរំពឹងថាប្រាក់ចំណូលក្នុងត្រីមាសទី1 របស់ខ្លួននឹងធ្លាក់ចុះពី 20ភាគរយ ទៅ 25ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ 2019 ខណ:ដែលការចំណាយក្រៅពីប្រេងឥន្ធនៈនឹងកើនឡើងប្រហែល 15ភាគរយ។

United Airlines ធ្លាប់សង្ឃឹមថានឹងដំណើរការជើងហោះហើរបាន 5ភាគរយច្រើនជាងកាលពីឆ្នាំ 2019 ប៉ុន្តែឥឡូវនេះរំពឹងថានឹងហោះហើរតិចជាងមុននៅឆ្នាំ 2019​ និងបានបញ្ជាក់បន្ថែមទៀតថា ខ្លួនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកគោលដៅហិរញ្ញវត្ថុរយៈពេលវែងសម្រាប់ឆ្នាំ 2023 និងឆ្នាំ 2026៕

LEAVE A REPLY

Please enter your comment!
Please enter your name here