៧ប្រទេសបូកទាំងអាមេរិកស្នើឲ្យមានការអនុវត្ដទណ្ឌកម្មពេញលេញលើកូរ៉េខាងជើង

វ៉ាស៊ីនតោន៖ Yonhap News ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាទាំងសហរដ្ឋអាមេរិក និងបណ្តាប្រជាជាតិចំនួន ៧ផ្សេងទៀតនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) បានធ្វើការអំពាវនាវឲ្យយូអិនគួរតែអនុវត្តនូវទណ្ឌកម្មទាំងស្រុងទៅលើប្រទេសកូរ៉េខាងជើង។

ការប្រកាសអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញជំហប្រឆាំងទៅនឹងសំណើរបស់អាមេរិក ក្នុងការដាក់ទណ្ឌកម្មបន្ថែមរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើងចំពោះហេតុការណ៍បាញ់បង្ហោះមីស៊ីល ទាំង៤ដងកន្លងមកនៅដើមឆ្នាំ២០២២នេះ។

តាមផែនការអង្គការសហប្រជាជាតិនឹងត្រៀមរៀបចំកិច្ចប្រជុំបិទមួយនៅចំថ្ងៃដែលអាមេរិកបានដាក់សំណើរសុំបន្ថែមទណ្ឌកម្មទៅលើប្រទេសកូរ៉េខាងជើងប៉ុន្តែជាលទ្ធផលបណ្តាប្រទេសចំនួន៥មានរួមទាំងចិនផងបានធ្វើការបោះឆ្នោតប្រឆាំងទៅនឹងការចង់បាននេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here