IS ប៉ះកម្លាំង Kurd នៅគុកធំមួយដើម្បីរំដោះគ្នាស្លាប់ជាង១០០នាក់

បរទេស៖ ការវាយប្រហារនិងប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាយមួយស្ថិតនៅភាគខាងជើងនៃប្រទេសស៊ីរីបន្ទាប់ពីក្រុមជ្រុលនិយម IS បាននាំគ្នាសម្រុកចូលទៅកាន់ទីតាំងគុកមួយកន្លែងដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមប្រយុទ្ធ Kurd។

កងកម្លាំង Kurd ដែលមានគាំទ្រពីក្រោយដោយសហរដ្ឋអាមេរិកបានប្រយុទ្ធតតាំងគ្នានៅក្នុងទីក្រុង Hasaka តាំងតែពីថ្ងៃព្រហស្បតិ៍មកម្ល៉េះដើម្បីរារាំងមិនឲ្យក្រុម IS អាចវាយបែកទីតាំងឃុំខ្លួនដ៏ធំនៃក្រុម IS ប្រមាណជា៣៥០០នាក់បូករួមទាំងមេដឹកនាំ IS ធំជាច្រើននៅទីនេះបានឡើយ។

ក្រុមកងកម្លាំង Kurd បានបង្កើនកម្លាំងការពារយ៉ាងរឹងម៉ាំនៅជុំវិញគុកខណៈដែលពលរដ្ឋត្រូវបានគេជន្លៀសចេញហើយតាមការបញ្ជាក់មកដល់ពេលនេះក្រុមប្រយុទ្ធរបស់ IS ប្រមាណជា៨៤នាក់និងក្រុមប្រយុទ្ធរបស់ Kurd ប្រមាណជា៤៥នាក់បានបាត់បង់ជីវិត។

នៅក្នុងនោះផងដែរពលរដ្ឋស៊ីវិល៧នាក់ផ្សេងទៀតក៏ត្រូវបានគេរាយការណ៍ថាបានបាត់បង់ជីវិតក្នុងហេតុការណ៍នេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here