អាមេរិកចេញបញ្ជាបន្ទាន់ឲ្យក្រុមគ្រួសារទូតនិងពលរដ្ឋខ្លួននៅអ៊ុយក្រែនចាកចេញពីប្រទេស

បរទេស៖ សហរដ្ឋអាមេរិកបានប្រកាសក្នុងលក្ខខណ្ឌបន្ទាន់មួយដើម្បីឲ្យក្រុមគ្រួសារនៃបុគ្គលិកស្ថានទូតរបស់ខ្លួន
ក្នុងប្រទេសអ៊ុយក្រែដើម្បីចាកចេញពីប្រទេសឲ្យបានឆាប់បំផុតក្នុងពេលដែលភាពតានតឹងក្នុងតំបន់កំពុងបន្ត
កើតមាន។

ក្រសួងការបរទេសអាមេរិកក៏បានផ្តល់ការអនុញ្ញាតិឲ្យបុគ្គលិកដែលមានភារកិច្ចមិនសូវសំខាន់ក្នុងការចាកចេញផងព្រមទាំងពលរដ្ឋអាមេរិករស់នៅអ៊ុយក្រែនផងក្នុងការពិចារណាចាកចេញពីប្រទេស។

សេចក្តីថ្លែងការណ៍ដដែលនេះក៏បានបញ្ជាក់ដែរអំពីរបាយការណ៍ថាប្រទេសរុស្សីគឺកំពុងរៀបចំផែនការក្នុងការអនុវត្តសកម្មភាពយោធាមួយដើម្បីចូលឈ្លានពានអ៊ុយក្រែនទាំងដែលរុស្សីនៅតែចេញមុខមកបដិសេធជាដដែលៗក្តី៕

គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះសហរដ្ឋអាមេរិបានធ្វើការបញ្ជូលសំភារៈយោធាជាច្រើនទំងន់ជាង៩០តោនទៅដល់ប្រទេសអ៊ុយក្រែនដើម្បីទុកឲ្យប្រទេសក្នុងការពារខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here