តៃវ៉ាន់ប្រកាសអាសន្នក្រោយយន្តហោះចម្បាំងចិនជិត៤០គ្រឿងហោះពីលើដែនអាកាស

បរទេស៖ យន្តហោះចម្បាំងរបស់កោះតៃវ៉ាន់ព្រមទាំងកងកម្លាំងគ្រប់គ្រងប្រព័ន្ធការពារមីស៊ីលផងបាននាំគ្នា
ជ្រួលច្របល់យ៉ាងខ្លាំងនៅក្នុងហេតុការណ៍គួរឲ្យគ្រោះថ្នាក់មួយដែលកងយន្តហោះចម្បាំងរបស់ចិនប្រមាណជា៣៩
បានធ្វើការហោះកាត់ដែនអាកាសរបស់ខ្លួនកាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។

យោងតាមការប្រកាសដោយក្រសួងការពារជាតិនៃកោះតៃវ៉ាន់បានបញ្ជាក់ថាយន្តហោះរបស់ចិនទាំងនោះមានរួមទាំងយន្តហោះចម្បាំងច្រើនគ្រឿងច្រើនប្រភេទយន្តហោះទំលាក់គ្រាប់បែកផងបានហោះហើរកាត់ដែនអាកាសស្ថិតនៅភាគនិរតីដែលបានបង្ខំឲ្យយោធាតៃវ៉ាន់បានប្រកាសភាពអាសន្នដើម្បីឆ្លើយតបទៅនឹងហេតុការណ៍នេះ។

យន្តហោះចម្បាំងរបស់ចិនដែលត្រូវបានគេមើលឃើញនោះមានដូចជា J-10, J-16 និងយន្តហោះទំលាក់គ្រាប់បែកXian H-6 bomber ព្រមទាំងយន្តហោះដឹកទំនិញយោធា Y-8 និង Y-9 ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here