អាមេរិកកំពុងពិចារណានៅឡើយក្នុងការលក់រថក្រោះ M1A2 Abramឲ្យប៉ូឡូញ

វ៉ាស៊ិនតោន៖​​ មន្ត្រីជាន់ខ្ពស់មកពីគណបក្សសាធារណៈនៅថ្ងៃចន្ទម្សិលមិញនេះបានធ្វើសេចក្តីថ្លែងការណ៍ក្នុងការជម្រុញឲ្យមានការពន្លឿនការសម្រេចចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនដើម្បីអាចលក់កញ្ចប់រថក្រោះប្រភេទ M1A2 Abram ប្រមាណជា២៥០គ្រឿងទៅឲ្យប្រទេសប៉ូឡូញខណៈដែលភាពតានតឹងរវាងរុស្សីនៅតែបន្តកើតមាន។

ក្រៅតែពីមន្ត្រីជាន់ខ្ពស់រូបនេះហើយនោះក៏មានការអំពាវនាវជាច្រើនទៀតពីសំណាក់សមាជិកសភាជាច្រើននាក់ទៀតផងដែរចំពោះបញ្ហានេះដោយលើកឡើងដូចគ្នានេះថាការសម្រេចចិត្តលក់រថក្រោះទៅឲ្យប៉ូឡូញនឹងអាចក្លាយទៅជាសារមួយដ៏សំខាន់សម្រាប់ទាំងសម្ព័ន្ធមិត្តប៉ូឡូញផងនិងក៏ដូចជាសម្រាប់ប្រទេសរុស្សីផងដែរ។

ប្រទេសប៉ូឡូញនិងក្រុមហ៊ុនផលិតរថក្រោះ General Dynamic ធ្លាប់បានបញ្ជាក់ហើយដែរថាពួកគេនឹងរំពឹងទុកនៃការដឹកជញ្ជូនរថក្រោះដំបូងទៅឲ្យប៉ូឡូញនៅក្នុងឆ្នាំ២០២២នេះ។

គួរឲ្យដឹងដែរថាបច្ចុប្បន្នរថក្រោះដែលប៉ូឡូញកំពុងប្រើប្រាស់ដូចជា T-72 និង PT-91 សុទ្ធតែជារថក្រោះដែលសេសសល់ពីសម័យសហភាពសូវៀតប៉ុណ្ណោះប៉ុន្តែវាមិនអាចប្រដូចជាមួយនឹងរថក្រោះទំនើបរបស់រុស្សី T-14 Armata បាននៅឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here