F-35 មួយគ្រឿងជួបបញ្ហាចុះចតរបួសមនុស្ស៧នាក់លើនាវាផ្ទុកយន្តហោះក្នុងសមុទ្រចិនខាងត្បូង

បរទេស៖ យន្តហោះចម្បាំងមួយគ្រឿងរបស់កងកម្លាំងជើងទឹកអាមេរិកកាលពីថ្ងៃចន្ទបានជួបប្រទះបញ្ហាចុះចតនៅលើនាវាផ្ទុកយន្តហោះចម្បាំងដែលកំពុងប្រតិបត្តិការនៅក្នុងដែនសមុទ្រចិនខាងត្បូងនិងបានធ្វើឲ្យមនុស្ស៧នាក់បានទទួលរងរបួស។

ពីឡុតដែលជាអ្នកបើកបរF-35 នេះបានចុចកៅអីគេចចេញពីហេតុការណ៍ភ្លាមៗនិងបានធ្លាក់ចូលទៅក្នុងសមុទ្រមុនពេលដែលក្រុមការងារបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីជួយសង្គ្រោះ។

ប្រភពចេញផ្សាយព័ត៌មានបានបញ្ជាក់ថាទោះបីជាយ៉ាងណាក្តីយន្តហោះដែលបានចូលចតនៅលើនាវាផ្ទុកយន្តហោះ USS Carl Vinson បានធ្វើឲ្យមនុស្សផ្សេងទៀតរងរបួសផងដែរដោយក្នុងនោះ៤នាក់កំពុងទទួលការព្យាបាលនិង៣នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពក្នុងប្រទេសហ្វីលីពីន
ក្នុងលក្ខខណ្ឌធម្មតាដូចគ្នា។

មកដល់ពេលនេះនៅមិនទាន់មានការអះអាងណាមួយដែលបានបញ្ជាក់ថាយន្តហោះចម្បាំងមួយគ្រឿងនេះត្រូវបានធ្លាក់ចូលក្នុងសមុទ្រឬយ៉ាងណាឬត្រូវបានស្រង់ចេញនៅឡើយនោះទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here