ប្រាក់ចំណូល Hyundai នៅត្រីមាសទី៤ ឆ្នាំ២០២១ ទទួលបានទាបជាងការរំពឹងទុក ៥០ភាគរយ

ក្រុមហ៊ុន Hyundai Motor Co របស់កូរ៉េខាងត្បូងបានរាយការណ៍ពីការធ្លាក់ចុះជិត ៥០ភាគរយ នៃប្រាក់ចំណេញប្រចាំត្រីមាស ដោយបានធ្លាក់ចុះយ៉ាងខ្លាំងពីការប៉ាន់ប្រមាណរបស់អ្នកវិភាគ ដែលប៉ះពាល់ដោយការកើនឡើងតម្លៃវត្ថុធាតុដើម និងការចំណាយប្រាក់រង្វាន់របស់បុគ្គលិក។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Hyundai Motor ទទួលបានប្រាក់ចំណេញសុទ្ធចំនួន ៥៤៧ ពាន់លានវ៉ុន (ប្រហែល ៤៥៦,៣២លានដុល្លារអាមេរិក) សម្រាប់ត្រីមាសចន្លោះខែតុលាដល់ខែធ្នូ បើធៀបទៅនឹងការព្យាករណ៍ឃើញថាបាន​ធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជាង ៥០ភាគរយ។

អ្នកវិភាគព្រមានថា ការកើនឡើងនៃតម្លៃវត្ថុធាតុដើម កង្វះខាតសមាសធាតុ និងការរាំងស្ទះផ្នែកដឹកជញ្ជូនដែលបណ្តាលមកពីជំងឺរាតត្បាត COVID-19 ទំនងជានឹងជំរុញការចំណាយបន្ថែមទៀតនៅក្នុងត្រីមាសបច្ចុប្បន្ន។ លោក Lee Jae-il អ្នកវិភាគនៅ Eugene Investment & Securities បាននិយាយមុនពេលលទ្ធផលត្រូវបានប្រកាសថា «វាពិបាកក្នុងការស្វែងរកទំនិញដែលតម្លៃមិនកើនឡើង ហើយស្ថានភាពមិនត្រូវបានគេរំពឹងថានឹងផ្លាស់ប្តូរនាពេលអនាគតដ៏ខ្លីខាងមុខ»៕

LEAVE A REPLY

Please enter your comment!
Please enter your name here