ប៉ង់តាហ្គោនត្រៀមយោធាជិត៩០០០នាក់ដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុបខាងកើត

បរទេស៖​ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin នៅសប្តាហ៍នេះបានប្រកាសក្នុងការដាក់ខ្សែត្រៀមយោធារបស់អាមេរិកប្រមាណជា៨៥០០នាក់រួចទៅហើយដើម្បីអាចដាក់ពង្រាយទៅកាន់តំបន់អឺរ៉ុបខាងកើតជាពិសេសប្រសិនបើក្នុងករណីណាតូចាំបាច់ត្រូវការឆ្លើយតបទៅនឹងភាពតានតឹងជាមួយនឹងរុស្សី។

ទោះបីជាយ៉ាងណាក្តីកម្រិតប្រកាសត្រៀមនៅមិនទាន់បានធ្វើការសម្រេចចិត្តច្បាស់នៅឡើយប៉ុន្តែក្នុងលក្ខខណ្ឌត្រៀមនេះគឺអនុញ្ញាតិឲ្យយោធាអាមេរិកអាចបើកប្រតិបត្តិការលឿនទោះរុស្សីនឹងបើកការវាយប្រហារអ៊ុយក្រែនក្នុងរយៈពេលខ្លីប៉ុណ្ណាក្តី។

ក្នុងពេលជាមួយគ្នានេះប៉ង់តាហ្គោនក៏បានព្រមានដែរថាមកដល់ពេលនេះរុស្សីគឺគ្មានសញ្ញាបង្ហាញថានឹងមានការដកកងកម្លាំងរបស់ខ្លួនចេញពីក្បែរព្រំដែនអ៊ុយក្រែននោះដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here