ប៉ូឡូញចាប់ផ្តើមការដ្ឋានសាងសង់ជញ្ជាំងរបងព្រំដែនជាមួយនឹងបេឡារូសប្រវែងជិត២០០គីឡូម៉ែត្រ

បរទេស៖ ប្រទេសប៉ូឡូញបានចាប់ផ្តើមការដ្ឋានសាងសង់របងជញ្ជាំងប្រវែងប្រមាណជា១៨៦គីឡូម៉ែត្រដែលស្ថិតនៅជាប់ជាមួយនឹងព្រំដែននៃប្រទេសបេឡារូសហើយនេះបើយោងតាមការបញ្ជាក់អះអាងដោយក្រុមមន្ត្រីរដ្ឋាភិបាលកាលពីថ្ងៃអង្គារម្សិលមិញនេះ។

គម្រោងក្នុងការសាងសង់នេះនឹងត្រូវចំណាយប្រាក់ប្រមាណជា១,៦ពាន់លានzloty លុយប៉ូឡូញឬប្រមាណជា៣៩៥លានដុល្លារអាមេរិកហើយចាប់ផ្តើមការដ្ឋានដំបូងចេញពីប៉ុស្ត៍ព្រំដែន Mielnik ។

ក្រុមហ៊ុនប៉ូឡូញ Budimex ដែលជាអ្នកទទួលខុសត្រូវក្នុងការសាងសង់លើកំណាត់ប្រវែង១០៥,៥គីឡូម៉ែត្រខណៈដែលក្រុមហ៊ុនUnibeb នឹងទទួលខុសត្រូវលើកំណាត់របង៨០,៧គីឡូម៉ែត្រផ្សេងទៀត។

របងជញ្ជាំងថ្មីនេះនឹងមានកំពស់រហូតទៅដល់៥ម៉ែត្របូករួមជាមួយនឹងរបារដែកដែលមានថាមពលអគ្គិសនីនៅពីខាងលើផងត្រូវបានសាងសង់ឡើងស្របទៅនឹងច្បាប់ដែលត្រូវបានអនុម័តដោយប៉ូឡូញតាំងតែពីខែតុលាមកម្ល៉េះប៉ុន្ទាប់ពីបញ្ហានៃការកើនឡើងជនអន្តោប្រវេសខុសច្បាប់ពីបេឡារូសមានចំនួនកាន់តែច្រើនឡើងនាពេលកន្លងមក៕

LEAVE A REPLY

Please enter your comment!
Please enter your name here