ក្រសួងការបរទេសអាមេរិកព្រមព្រៀងលក់អាវុធតម្លៃ២៥០០លានដុល្លារទៅឲ្យអេហ្ស៊ីប

បរទេស៖​ ក្រសួងការបរទេសរបស់អាមេរិកកាលពីថ្ងៃអង្គារម្សិលមិញបានប្រកាសក្នុងការអនុម័តទទួលយកសំណើរសុំទិញអាវុធដែលមានតម្លៃរហូតទៅដល់២,៥ពាន់លានដុល្លារទៅឲ្យប្រទេសអេហ្ស៊ីបដែលមានរួមទាំងយន្តហោះនិងប្រព័ន្ធការពារអាកាសមួយចំនួនផង។

នៅក្នុងការអនុម័តនោះគេមើលឃើញថាអាមេរិកបានទទួលយកកញ្ចប់ថវិកា២២០០លានដុល្លារដែលអេហ្ស៊ីបស្នើសុំទិញយន្តហោះចម្បាំងប្រភេទ C-130និង J-30 ចំនួន១២គ្រឿងព្រមទាំងព្រ័ន្ធតាមដានផ្លូវអាកាស SPS-48 ចំនួន៣គ្រឿងផងដែរ។

នៅក្នុងសេចក្តីថ្លែងការណ៍ក៏បានរៀបរាប់បែបនេះដែរថា៖សំណើរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងនៃគោលនយោបាយការបរទេសរបស់អាមេរិកនិងសន្តិសុខជាតិរបស់អាមេរិកក្នុងការជួយគាំទ្រទៅដល់បណ្តាសម្ព័ន្ធមិត្តមិនមែនណាតូជាពិសេសដៃគូជាយុទ្ធសាស្ត្រនៅក្នុងតំបន់មជ្ឈឹមបូព៍ា។

គួរឲ្យដឹងដែរថាកន្លងមកចុងក្រោយនេះអាមេរិកជារៀងរាល់ឆ្នាំតែងតែបានអនុម័តទទួលយកកញ្ចប់ថវិកាទិញសព្វាវុធយោធាពីអេហ្ស៊ីបប្រមាណជា១៣០០លានដុល្លារដែលក្នុងនោះ៣០០លានដុល្លារជាមួយនឹងលក្ខខណ្ឌដ៏ច្បាស់លាស់មួយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here