សិង្ហបុរីរំពឹង F-16 ដែលធ្វើទំនើបកម្មរួចនឹងអាចហោះហើរបាននៅឆ្នាំក្រោយ

បរទេស៖ ប្រទេសសិង្ហបុរីបានដាក់ក្តីសង្ឃឹមថានឹងអាចទទួលបានយន្តហោះចម្បាំង F-16 ជាមួយនឹងមុខងារនិងអាវុធថ្មីអាចប្រតិបត្តិការបានជាផ្លូវការនៅក្នុងឆ្នាំក្រោយនេះហើយ។

មេបញ្ជាការនៃកងកម្លាំងទ័ពអាកាសបានអះអាងថាកិច្ចការងារធ្វើទំនើបកម្មយន្តហោះចម្បាំងប្រភេទនេះនឹងធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរីផ្ទាល់តែម្តង។

លោក Kelvin Khong មេបញ្ជាការសិង្ហបុរីរូបនេះទោះបីជាយ៉ាងណាក្តីគឺមិនទាន់អាចកំណត់បានទេថាតើកិច្ចការងារនេះនឹងរួចបញ្ចប់នៅពេលនេះ។

សិង្ហបុរីធ្លាប់បានបញ្ជាក់ម្តងរួចមកហើយកាលពីឆ្នាំ២០១៥ថាផែនការក្នុងការធ្វើទំនើបកម្មដែលមានទំហំទឹកប្រាក់ប្រមាណជា២,៤៣ពាន់លានដុល្លារជាមួយនឹងយន្តហោះជាង៦០គ្រឿងនោះនឹងអាចរួចរាល់ត្រឹមឆ្នាំ២០២២នេះប៉ុន្តែតាមអ្នកជំនាញបានអះអាងថាកិច្ចការងារនឹងមិនអាចធ្វើទៅតាមផែនការបានឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here