រុស្សីអ៊ុយក្រែនព្រមព្រៀងជួបគ្នាម្តងទៀត២សប្តាហ៍ក្រោយ

បរទេស៖ បន្ទាប់ពីជំនួបរយៈពេល៨ម៉ោងរវាងរុស្សីអ៊ុយក្រែនព្រមជាមួយនឹងបារាំងនិងអាល្លឺម៉ង់ភាគីទាំងអស់
បានឈានទៅដល់ការព្រមព្រៀងគ្នាក្នុងការរៀបចំជំនួបសាជាថ្មីនៅក្នុងរយៈពេល២សប្តាហ៍ខាងមុខដើម្បីអាច
កាត់បន្ថយភាពតានតឹងគ្នានៅតាមតំបន់ព្រំដែន។

នៅក្នុងទីក្រុងមូស្គូឯណោះរដ្ឋមន្ត្រីក្រសួងការបរទេសលោក Sergei Lavrov បានថ្លែងថាវិមានក្រមឡាំង
នឹងឆ្លើយតបទៅនឹងលើគ្រប់រូបភាពបង្កហិង្សាទាំងឡាយប៉ុន្តែនៅតែបដិសេធថារុស្សីគ្មានផែនការវាយប្រហារលើអ៊ុយក្រែនទេទោះបីជាបច្ចុប្បន្នកំពុងចល័តទ័ពរាប់ម៉ឺននាក់ក្តីក្បែរព្រំដែនអ៊ុយក្រែន។

គួរឲ្យដឹងដែរថាកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃពុធម្សិលមិញនេះប៉ុន្តែយោងតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនបានឲ្យដឹងថាដំណើរការប្រព្រឹត្តទៅបានតិចតួចណាស់មិនដូចការរំពឹងទុកឡើយហើយនឹងត្រូវរងចាំរហូតដល់កិច្ចប្រជុំគ្នាលើកក្រោយម្តងទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here