រុស្សីបញ្ជូនទាំងយោធានិងយន្តចម្បាំង Su-35 ទៅបេឡារូស

បរទេស៖ ក្រៅតែពីកងកម្លាំងកាំភ្លើងធំនិងកងទ័ពជើងទឹកហើយនោះរុស្សីកាលពីថ្ងៃពុធម្សិលមិញនេះបាន
បញ្ជាក់ដែរថានឹងបញ្ចួនកម្លាំងយោធាបន្ថែមបូករួមទាំងយន្តចម្បាំងប្រភេទ Su-35 ជាច្រើនគ្រឿងទៀត
ផងដែរទៅដល់បេឡារូសដើម្បីចូលរួមសមយុទ្ធយោធាទ្រង់ទ្រាយធំមួយទៀតគ្រោងធ្វើឡើងនាពេលខាងមុខនេះ។

តាមផែនការសមយុទ្ធយោធានៅក្នុងប្រទេសបេឡារូសដោយរុស្សីលើកនេះនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខនេះខណៈដែលភាពតានតឹងកំពុងបន្តកើនឡើងខ្លាំងរវាងរដ្ឋាភិបាលក្រុងមូស្គូនិងអង្គការណាតូចំពោះបញ្ហាប្រឈមមុខដាក់គ្នានៅក្បែរអ៊ុយក្រែន។

យោងតាមអ្នកជំនាញបានមើលឃើញថាការបង្កើនទំហំយោធានៅក្នុងប្រទេសបេឡារូសដែលស្ថិតនៅជាប់នឹងព្រំដែនភាគខាងត្បូងអ៊ុយក្រែននេះគឺជាយុទ្ធសាស្ត្រត្រៀមខ្លួនមួយរបស់រុស្សីដែលកាន់តែខិតជិតទៅនឹងការវាយប្រហារលើអ៊ុយក្រែនពីព្រោះថាពីព្រំដែនបេឡារូសទៅដល់រដ្ឋធានីក្រុងកៀវមានចំងាយត្រឹមតែ១០០ម៉ាលប៉ុណ្ណោះ៕

This handout photograph released on January 18, 2022 by Belarus’ Defnce Ministry, shows a Russian troop train transporting military vehicles arriving for drills in Belarus. – Belarus said on January 18, 2022, that Russian troops had begun arriving in the country for military drills announced against the backdrop of tensions between the West and Russia over neighbouring Ukraine. (Photo by Handout / MINISTRY OF DEFENCE REPUBLIC OF BELARUS / AFP) / RESTRICTED TO EDITORIAL USE – MANDATORY CREDIT “AFP PHOTO /Belarus’ Defnce Ministry ” – NO MARKETING – NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS (Photo by HANDOUT/MINISTRY OF DEFENCE REPUBLIC OF /AFP via Getty Images)

LEAVE A REPLY

Please enter your comment!
Please enter your name here