រុស្សីអះអាងថាណាតូកំពុងរៀបចំប្រព័ន្ធវាយលុកដោយប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរ

បរទេស៖ មន្ត្រីជាន់ខ្ពស់យោធារបស់រុស្សីកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះបានធ្វើការព្រមានថាអង្គការណាតូកំពុងតែធ្វើការអភិវឌ្ឍនូវសមត្ថភាពនិងត្រៀមលក្ខណៈតាមរបៀបវាយប្រហារដោយប្រើប្រាស់គ្រាប់នុយក្លេអ៊ែរប្រឆាំងទៅនឹងប្រទេសរុស្សី។

មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ទៀតថាការត្រៀមលក្ខណៈនៃការវាយប្រហារដ៏អាក្រក់នេះត្រូវបានរៀបចំឡើងដោយមានការចូលរួមពីសំណាក់សម្ព័ន្ធមិត្តមួយចំនួនដែលមិនធ្លាប់មានអាវុធទាំងនេះឬសូម្បីតែបានចូលរួមការហ្វឹកហាត់ក្នុងប្រតិបត្តិការបែបនេះនោះទេ។

ថ្លែងទៅកាន់សារព័ត៌មាន TASS កាលពីថ្ងៃម្សិលមិញនេះផងដែរលោក Vladimir Yermakov ប្រធានការិយាល័យកិច្ចការងារគ្រប់គ្រងអាវុធរបស់រុស្សីបានបន្តដែរថាសហរដ្ឋអាមេរិកក៏កំពុងរៀបចំដំណើរការធ្វើទំនើបកម្មសមត្ថភាពវាយប្រហារដោយអាតូមិករបស់ខ្លួននៅក្នុងតំបន់អឺរ៉ុបនិងបានថែមទាំងដាក់ពង្រាយមីស៊ីលជាច្រើននៅក្នុងដែនដីរបស់ប្រទេសជាសមាជិកណាតូមួយចំនួនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here